Wednesday 1 September 2021

 

ក្នុង Episode 213: របស់ The Kanitha Show បាននិយាយរៀបរាប់អំពីវិស័យដែលប្រទេសកម្ពុជាគួរតែផ្តោតលើ។ ប្រទេសកម្ពុជាគួរតែឈ្នះខាងវិស័យកសិកម្មប្រទេសនិមួយៗនៅលេីពិភពលោកមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញដេីម្បីបានឈ្នះខាងវិស័យអ្វីមួយ
តាមមតិរបស់ខ្ញុំប្រទេសកម្ពុជាគួរតែប្រកួតខាងវិស័យកសិកម្មខ្លាំងជាងគេព្រោះប្រទេសកម្ពុជាមានអំណោយផលពីធម្មជាតិខាងវិស័យនេះ
ខ្ញុំមានយោបល់ខ្លះៗដែលអាចជួយដល់ប្រទេសកម្ពុជាអាចបានឈ្នះខាងវិស័យកសិកម្ម។ 
ខ្ញុំបានចូលរួមបញ្ចេញមតិដូចខាងក្រោម៖​
សង្ឃឹម​ថា​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នឹង​រីក​ចម្រើន​នៅ​ថ្ងៃ​ខាង​មុខ។ ខ្ញុំ​កំពុងតែ​ធ្វើ​ចំការ​ទុរេន​ដោយ​សង្ឃឹម​ថា​មាន​ទី​ផ្សារ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។ បញ្ហា​ទុរេន​នៅ​កម្ពុជា​គឺ​បច្ចេកទេស​ ទី​ផ្សារ​ និង​ទុរេន​នាំ​ចូល។ ចំណេះ​ដឹង​របស់​ខ្ញុំ​ជា​កសិករ​នៅ​មាន​កម្រិត​ហើយ​មិនដឹង​ទៅ​រក​ជំនួយ​ខាង​ណា​ទេ? មាន​តែ​អ្នក​លក់​ជី​និង​ថ្នាំ​កសិកម្ម​ណែ​នាំដល់ខ្ញុំ​ហើយ​យក​មក​អនុវត្តន៍​ទាំង​ប្រថុយ​ប្រថាន។ ខ្ញុំ​ធ្លាប់​ខាតប្រាក់ជិត ១០០០០$ ដោយ​សារ​តែ​ខ្វះ​បច្ចេកទេស​និង​អនុវត្ត​តាម​អ្នក​លក់​ជី​។ ដោយសារ​តែ​ទុរេន​នាំ​ចូល​ច្រើន​សើលលប់​ធ្វើ​ឲ្យ​ទុរេន​ខ្មែរ​ពិបាក​លក់​និង​លក់​បាន​តម្លៃ​ថោក។ ក្នុង​នាម​ខ្ញុំ​ជា​កសិករ​ម្នាក់​ ខ្ញុំ​ចង់​ឃើញ​ក្រសួង​កសិកម្ម​ជួយ​ដល់​ពួក​ខ្ញុំ​ដូច​ខាង​ក្រោម៖
១. ណែនាំ​ដល់​កសិករ​ដាំ​ដំណាំ​តាម​តំបន់​កុំ​ឲ្យ​ដាំ​ដំណាំ​ដូច​គ្នា​ច្រើន​ជាង​តម្រូវ​ការ​ទីផ្សារ
២. ជួយ​រៀបចំ​ឲ្យ​មាន​ការ​បញ្ជាក់​អត្តសញ្ញាណ​ទុរេន​ដើម្បី​កាត់​បន្ថយ​ទុរេន​បន្លំ។
៣. ជួយ​បង្ហាញ​ទិន្នន័យ​ច្បាស់​លាស់​ពី​ដំ​ណាំទុរេន គ្រប់ខេត្តក្រុង ដើម្បី​ឲ្យ​កសិករ​ដឹង​និង​សម្រេច​ចិត្ត​ធ្វើ​ចំការ​
៤. ជួយ​បង្រៀន​បច្ចេកទេស​ដាំ​ដុះ​ទុរេន​ឲ្យ​ត្រឹមត្រូវ
... 
ខ្ញុំ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចូលរួម​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម​រីក​ចម្រើន​នៅ​កម្ពុជា។
ប្រភព៖ https://www.facebook.com/thekanithashow/videos/2023361981147840/

  ក្នុង Episode 213: របស់ The Kanitha Show បាននិយាយរៀបរាប់អំពីវិស័យដែលប្រទេសកម្ពុជាគួរតែផ្តោតលើ។ ប្រទេសកម្ពុជាគួរតែឈ្នះខាងវិស័យកសិកម្ម ប្រទេ...